ឥណ្ឌូណេស៊ីផ្តល់គម្រោង វិនិយោគដែលមានតម្លៃ ១០,៨ ពាន់លានដុល្លារ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Bahlil Lahadalia រដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ីបាននិយាយថា ប្រទេសរបស់លោកបានចាប់ផ្តើមគម្រោងវិនិយោគប្រកបដោយនិរន្តរភាពចំនួន ៤៧ ដែលមានតម្លៃ ១៥៥,១២ លានលានរូពៀ (ប្រហែល ១០,៨ ពាន់លានដុល្លារ)។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ គម្រោងនេះពាក់ព័ន្ធនឹងវិស័យមួយចំនួន រួមទាំងវិស័យអភិវឌ្ឍន៍ទេសចរណ៍ តំបន់សេដ្ឋកិច្ច ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ។លោក Lahadalia ដែលជាប្រធានទីភ្នាក់ងារសម្របសម្រួលការវិនិយោគបានប្រាប់ឲ្យដឹងក្នុងពិធីសម្ពោធគម្រោងវិនិយោគប្រកបដោយនិរន្តរភាពនៅទីក្រុងហ្សាកាតា។ លោក Lahadalia បាននិយាយថា "គេបានផ្តល់ជូននូវគំនិត វិនិយោគមួយជាមួយនឹងការសិក្សាលទ្ធភាព ដូច្នេះគម្រោងចំនួន ៤៧ ដែលបានផ្តល់ជូនត្រូវបានត្រៀមរួចរាល់សម្រាប់ការតាមដានដោយវិនិយោគិន"។ លោកបានបន្ថែមថា គម្រោងដែលបានផ្តល់ជូនបានកើតមានច្រើននៅលើកោះសំខាន់ៗក្នុងខេត្តចំនួន ៣៣ ក្នុងនោះមាន ៩ នៅជ្វា ១១ នៅស៊ូម៉ាត្រា ៦ នៅកាលីម៉ាន់តាន់ ៩ នៅស៊ូឡាវេស៊ី ៣ នៅបាលី និងនូសាតេងហ្គារ៉ា ហើយ៩ទៀត នៅម៉ាលូគុ និងប៉ាពួ។ 

សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីមានចំនួនប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈដែលប្រាក់ចំណូលរបស់វណ្ណៈកណ្តាល កំពុងកើនឡើង៕IMG_20220318_112205_039

Comments

Related posts