ការហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការកែទម្រង់ និងពង្រឹងវិស័យការពារជាតិ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ០៦ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេ បញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការកែទម្រង់ និងពង្រឹងវិស័យការពារជាតិ ខណៈដែលការជំរុញអនុវត្តផែនការយុទ្ធសាស្រ្តលើវិស័យការពារជាតិ ជាកត្តាសំខាន់បំផុត ក្នុងដំណើរការកសាង និងអភិវឌ្ឍកងទ័ពកម្ពុជា។

    ថ្លែងក្នុងពិធីបិទវគ្គនិស្សិតនាយទាហានសកម្មជំនាន់ទី២២ និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅចំនួនពីរខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ នាសាលានាយ ទាហានសកម្ម ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងការអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់និស្សិតនាយទាហានសកម្មជំនាន់ទី២២ ដែលសម្រេចបាន បន្ទាប់ពីបញ្ចប់ការសិក្សាប្រកបដោយជោគ ជ័យគួរជាទីមោទនៈ។

  ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លទ្ធផលដែលសម្រេចបាននេះ ពិតជាបានឆ្លើយតបយ៉ាងប្រចក្សបំផុតទៅនឹងចរន្តនៃការបង្កើនសមត្ថភាពធនធានមនុស្សក្នុងកងទ័ព តាមរយ:ការហ្វឹកហ្វឺន រួមចំណែកដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ និងធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពដល់វិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស សំដៅកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនលើផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន និងសមាហរណកម្មទៅនឹងការរីក ចម្រើននៃវិទ្យាសាស្រ្ត បច្ចេក វិទ្យានាសម័យទំនើប។ ឯកឧត្តមបានបន្តទៀតថា ការបណ្តុះបណ្តាល និងការអភិវឌ្ឍទៅបាន ក៏អាស្រ័យលើកត្តាសង្គមជាតិមានសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានយក ជីវិតធ្វើជាដើមទុន ពុះពារគ្រប់ឧបសគ្គដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។

ជាការបញ្ជាក់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់បន្ថែមថា កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយមដែលមានចរិតបង្កចលាចលក្នុងសង្គម រក្សាឱ្យបានស្ថេរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់និស្សិតនាយទាហានសកម្ម ត្រូវពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ និងប្រជាជន។ ទន្ទឹមនេះ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា និងចុះដកបទពិសោធន៍កន្លងមកនេះ ដើម្បីប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែងក្នុងការបំពេញភារកិច្ចដែលអង្គភាពប្រគល់ឱ្យ។

តាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានសកម្មជំនាន់ទី២២ ដែលបានបញ្ចប់នាពេលនេះមានចំនួន ១៩២ នាក់ ដោយសិក្សារយៈពេល ៤ ឆ្នាំ លើមុខវិជ្ជាមួយចំនួន រួមមាន វិទ្យាសាស្ត្រយោធា, វិទ្យាសាស្ត្រមូលដ្ឋាន និងចំណេះដឹងផ្សេងៗ៕IMG_20220630_142120_924IMG_20220630_142130_455IMG_20220630_142127_614

Comments

Related posts