បាក់ស្ពាននៅប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងតិច ១២០ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប៉ូលិសបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ១២០ នាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីស្ពានថ្មើរជើងសម័យអាណានិគមមួយបានបាក់ ដោយមានមនុស្សជាច្រើននាក់ធ្លាក់ចូលទៅក្នុងទន្លេខាងក្រោម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែតុលា។ 

     អាជ្ញាធរបាននិយាយថា មនុស្សជិត ៥០០ នាក់ រួមទាំងស្ត្រី និងកុមារកំពុងប្រារព្ធពិធីបុណ្យសាសនាមួយនៅលើ និងជុំវិញស្ពានដែលមានអាយុជិត ១៥០ ឆ្នាំនៅទីក្រុង Morbi ភាគខាងលិចប្រទេសឥណ្ឌា។ លោក P Dekavadiya ប្រធានប៉ូលីស នៅទីក្រុង Morbi បានប្រាប់ AFP តាមទូរស័ព្ទពីកន្លែងកើតហេតុថា "យើងបានរកឃើញសាកសពចំនួន ១២០ នាក់មកទល់ពេលនេះ។ ចំនួនអ្នកស្លាប់ទំនងជានឹងកើន ឡើងនៅពេលដែលប្រតិបត្តិការស្វែងរកនៅតែបន្ត" ។ លោកបាននិយាយថា មនុស្សជាង ១៣០ នាក់ត្រូវបានជួយ សង្គ្រោះ។ សាក្សីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា "មនុស្សជាច្រើនបានធ្លាក់ពីលើគ្នាទៅវិញទៅមក បន្ទាប់ពីស្ពានបានបាក់។ ប្រជាជនបានប្រមូលផ្តុំគ្នានៅលើស្ពានដើម្បីធ្វើពិធីបុណ្យ Diwali ។ កុមារ និងស្ត្រីជាច្រើនបានស្ថិតក្នុងចំណោមជនរងគ្រោះ" ។ ទូរទស្សន៍ NDTV បានរាយការណ៍ថា ស្ពាននេះបានបើកដំណើរការឡើងវិញនៅថ្ងៃពុធបន្ទាប់ពីការជួសជុលរយៈពេលប្រាំពីរខែ ហើយស្ពាននេះវាយោលយ៉ាងខ្លាំង។ អាជ្ញាធរបានបើកប្រតិបត្តិការជួយសង្គ្រោះភ្លាមៗបន្ទាប់ពីការបាក់ស្ពានដោយមានទូកនិងអ្នកមុជទឹកដាក់ដើម្បីស្វែងរកអ្នកបាត់ខ្លួនទាំងយប់។ ទាហានរាប់សិបនាក់មកពីកងទ័ពឥណ្ឌា និងកងទ័ពជើងទឹកក៏ត្រូវបានអំពាវនាវឱ្យធ្វើប្រតិបត្តិការជួយសង្គ្រោះផងដែរ៕IMG_20221031_141837_045

Comments

Related posts