ប្រទេសជប៉ុនមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ជាលើកដំបូងក្នុង រយៈពេល ១៥ ខែ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រទេសជប៉ុនមិនមាន ការស្លាប់ប្រចាំថ្ងៃពីជំងឺកូវីដ- ១៩ ជាលើកដំបូងក្នុងរយៈ ពេលជាងមួយឆ្នាំកាលពីថ្ងៃ អាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី ០៨ ខែវិច្ឆិកា។

   គិតត្រឹមថ្ងៃអាទិត្យនេះ គ្មានថ្ងៃណាដែលគ្មានអ្នកស្លាប់ដោយសារកូវីដ-១៩ ទេ ចាប់ តាំងពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០ មក នេះបើយោងតាមការបូកសរុបរបស់ទូរទស្សន៍ជាតិ NHK ។ តួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល បង្ហាញពីការស្លាប់បីនាក់កាលពីថ្ងៃ សៅរ៍។ ករណីនិងការស្លាប់ដោយសារជំងឺកូវីដ-១៩ បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន ដោយសារការចាក់វ៉ាក់សាំងបានកើនឡើង ដែលបានគ្របដណ្តប់ជាង ៧០% នៃចំនួនប្រជាជន។ ការឆ្លងថ្មីប្រចាំថ្ងៃបានឡើងដល់ជាង ២៥,០០០ ករណីចាប់តាំងពីខែសីហា ។ ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺនេះជាង ១៨,០០០ នាក់ក្នុងអំឡុង ពេលនៃជំងឺរាតត្បាត។ ដើម្បីទប់ទល់នឹងការផ្ទុះឡើងវិញដែលអាចកើតមានក្នុងរដូវរងានេះ រដ្ឋាភិបាលគ្រោងនឹងចាប់ ផ្តើមការចាក់វ៉ាក់សាំងបង្ការនៅខែក្រោយ ហើយកំពុងធ្វើ ការដើម្បីធានាការព្យាបាលដោយផ្អែកលើថ្នាំគ្រាប់សម្រាប់ករណីស្រាល ដើម្បីកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕IMG_20211108_152530_097

Comments

Related posts