វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ រដ្ឋាភិបាលបារាំងបានថ្កោលទោសនៅថ្ងៃអង្គារសប្តាហ៍នេះ ចំពោះសេចក្តីសម្រេចរបស់តុលាការមីយ៉ាន់ម៉ា ក្នុងការកាត់ទោសមេដឹកនាំដែលត្រូវបានទម្លាក់លោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈ ពេលប្រាំមួយឆ្នាំ ដោយបន្ថែមថា ប្រទេសបារាំងក៏បានអំពាវ នាវជាថ្មីផងដែរ ឱ្យបញ្ចប់អំពើហិង្សានៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា។
ប្រភពដែលដឹងពីដំណើរការនីតិវិធីបាននិយាយថា តុលា ការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញលោក ស្រី Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំកាល ពីថ្ងៃចន្ទ បន្ទាប់ពីបានរកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងពុក រលួយចំនួនបួន។ លោកស្រី Suu Kyi បានហៅការចោទប្រកាន់នេះថា មិនសមហេតុ ផល ហើយបដិសេធរាល់ការចោទប្រកាន់មកលើលោកស្រី ៕
Comments