លោក Biden និងលោក Xi នឹងជួបពិភាក្សាគ្នានៅមុនកិច្ចប្រជុំកំពូល G20 ដ៏តានតឹងមួយ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Xi Jinping មេដឹកនាំចិននឹងមកដល់កោះបាលីរបស់ឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះសម្រាប់កិច្ចប្រជុំដែលរង់ចាំជាយូរមក ហើយជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនៅមុនកិច្ចប្រជុំកំពូលក្រុម ២០ (G20)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា។ 

    មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកោះតៃវ៉ាន់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង បញ្ហាដូចគ្នាជាច្រើនដែលកើតឡើងជុំវិញ G20 ដែលបើកនៅថ្ងៃអង្គារដោយគ្មានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួម។ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសនឹងតំណាងឱ្យប្រធានាធិបតីរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូល G20 នេះ។ ទំនាក់ទំនងរវាងប្រទេសមហាអំណាចបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដែលធ្លាក់ចុះដោយភាពតានតឹងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហាជាច្រើនរាប់ចាប់ពីហុងកុង និងតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង ការអនុវត្តពាណិជ្ជកម្ម និងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យារបស់ចិន។ មេដឹកនាំទាំងពីរនឹងចូលរួមក្នុងការបើកកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៅថ្ងៃអង្គារនេះ៕IMG_20221114_154309_458

Comments

Related posts