ប្រធានាធិបតីហ្វីលីពីនលោក Duterte បើកយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នកដែលចង់មកទទួលយកវ៉ាក់សាំងកូវីដ-១៩ នេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

 

អន្តរជាតិ៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ដល់អ្នកដែលចង់ចាក់ថ្នាំខណៈដែលប្រទេសនេះកំពុងការពារប្រជាជនពីការចម្លង។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី២៩ ខែកក្កដានេះ។

 ដោយមានតែ ៦ ភាគរយនៃប្រជាជនហ្វីលីពីនសរុបចំនួន ១១០ លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជា ហេតុធ្វើឱ្យប្រជាជនរាប់លាននាក់នៅតែងាយទទួលការឆ្លងវីរុសនេះ។ 

រដ្ឋាភិបាលមានគោលបំណងចាក់ថ្នាំបង្ការឱ្យបានពេញលេញដល់ប្រជាជន ៧០ លាននាក់មុនដាច់ឆ្នាំនេះ។ លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាមួយនៅយប់រំលងអាធ្រាត្រដោយសម្តែងការព្រួយបារម្ភចំពោះវីរុស Delta ដែលកំពុងរីកសាយភាយ។ IMG_20210729_111117_836

ដោយការផ្គត់ផ្គង់មានកំណត់ គេបានផ្តល់អាទិភាពដល់បុគ្គលិកថែទាំសុខភាព មនុស្សចាស់ អ្នកដែលមានស្ថានភាពសុខភាពស្រាប់និងមនុស្សពេញវ័យដែលគ្រប់អាយុធ្វើការ។ រហូតមកដល់ពេលនេះប្រទេសនេះបានរាយការណ៍ថារកឃើញអ្នកមានវីរុស Delta ចំនួន ១១៩ ករណី ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពបាននិយាយថាអាចមានករណីជាច្រើនទៀតដែលមិនទាន់រកឃើញ។ លោក Duterte បានបញ្ជាឱ្យមេភូមិរារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេ ដែល បដិសេធមិនទទួលថ្នាំបង្ការដោយមិនអនុញ្ញាតឲ្យពួកគេចាកចេញពីផ្ទះនោះឡើយ។ លោក Duterte បាននិយាយថា "ខ្ញុំកំពុងប្រាប់អ្នកកុំចាកចេញពីផ្ទះរបស់អ្នក។ ប្រសិនបើអ្នក ចេញទៅក្រៅខ្ញុំនឹងប្រាប់ប៉ូលីសឲ្យនាំអ្នកត្រឡប់ទៅផ្ទះវិញ។ ប្រសិនបើអ្នកមិនចង់ជួយប្រទេសដោយចាក់វ៉ាក់សាំងទេនោះ ចូរស្នាក់នៅក្នុងផ្ទះរបស់អ្នកឱ្យបានប្រសើរជាងនេះ"។ 

សូមបញ្ជាក់ថា ដោយមានករណីឆ្លងជាង ១ លាន ៥ សែននាក់និងមានមនុស្សស្លាប់ជាង ២៧,០០០ នាក់ ហ្វីលីពីនជាប្រទេសដែលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ អាក្រក់បំផុតទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី៕IMG_20210729_111113_075

Comments

Related posts