ទាហានអាមេរិក ១២ នាក់និងជនស៊ីវិល ៨ នាក់នៅកូរ៉េខាង ត្បូងធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ កងទ័ពអាមេរិកប្រចាំនៅប្រទេសកូរ៉េ (USFK) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានអាមេរិកចំនួន ១២ នាក់បន្ថែមទៀតនិងជន ស៊ីវិលពាក់ព័ន្ធ ៨ នាក់នៅកូរ៉េខាងត្បូង បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី០៥ ខែសីហានេះ។

   USFK បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលដែលមានទំនាក់ទំនងជាមួយ USFK ចំនួន ២០ នាក់ត្រូវបានបញ្ជាក់ថាមានផ្ទុកជំងឺកូវីដ-១៩ បន្ទាប់ពីបានមកដល់ប្រទេសកូរ៉េខាង ត្បូងនៅចន្លោះថ្ងៃទី ១៨ ខែ កក្កដាដល់ថ្ងៃទី ២ ខែសីហា។ 

  សមាជិកសេវាកម្មចំនួន ១១ នាក់ ជនស៊ីវិល ៤ នាក់ សមា ជិកគ្រួសារ៣នាក់និងនិវត្តជន ម្នាក់ បានមកដល់ជើងហោះ ហើរពាណិជ្ជកម្មអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈុននៅថ្ងៃទី ១៨, ១៩, ២៣-២៩,ថ្ងៃទី ១ និងទី ២ ខែសីហា។ IMG_20210805_143027_076

   អ្នកជំងឺដែលត្រូវបានបញ្ជាក់ត្រូវបានបញ្ជូនទៅកន្លែងដាច់ ដោយឡែក ដែលបានកំណត់នៅមូលដ្ឋានកងទ័ពអាមេរិកនៅទីនោះ។ ចំនួនសរុបនៃការឆ្លងមេរោគក្នុងចំណោមបុគ្គ លិកដែលមានទំនាក់ទំនងជាមួយ USFK បានកើនឡើងដល់ ១,១៥៩ នាក់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ នៅក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងកូវីដ-១៩ចំនួន ១,៧៧៦ បន្ថែមទៀតក្នុង រយៈពេល ២៤ ម៉ោងចុង ក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ទៅ ២០៥,៧០២ នាក់។ ចំនួនករណីឆ្លងប្រចាំថ្ងៃនៅប្រទេសកូរ៉េខាងត្បូងមានចំនួនលើសពី ១,០០០ ករណីសម្រាប់រយៈពេល ៣០ ថ្ងៃជាប់គ្នានេះ៕IMG_20210805_143024_515

Comments

Related posts