នាយករដ្ឋមន្ត្រីចិន៖ កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី មិនផ្តោតលើភាគីទីបីណាមួយទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b1-19

b-8

អន្តរជាតិ៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបាននិយាយថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី មិនត្រូវ បានផ្តោតលើភាគីទីបីណាមួយឡើយ ហើយក៏នឹងមិនមានការរំខានពីភាគីទីបីណាមួយដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Li បាននិយាយថា ភាគីទាំងពីរអនុវត្ត កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ ជំរុញការ អភិវឌ្ឍន៍សកលលោក និងលើកតម្កើងភាពយុត្តិធម៌ និងយុត្តិធម៌។ លោក Li បាននិយាយថា កិច្ចប្រជុំ នាពេលថ្មីៗនេះរវាងលោក Xi Jinping ប្រធានាធិបតីចិន និងលោក Vladimir Putin សមភាគីរុស្ស៊ី នៅទីក្រុងប៉េកាំងបានគូសផែនទីប្លង់មេថ្មី និងបើកចក្ខុវិស័យថ្មីសម្រាប់ការឈានទៅមុខនៃទំនាក់ទំនងចិន-រុស្ស៊ី។ លោកបានបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនបន្ថែមទៀត ជាមួយរុស្ស៊ី ជំរុញការស៊ីសង្វាក់គ្នារវាងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EEU) រក្សាសន្ទុះកំណើននៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ធ្វើឱ្យកិច្ច សហប្រតិបត្តិការ កាន់តែស៊ីជម្រៅក្នុងវិស័យថាមពល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និង ការសម្របសម្រួល។ លោកបានបន្ថែមថា ភាគីទាំងពីរគួរតែរួមគ្នាធ្វើឱ្យវប្បធម៌ចិន-រុស្ស៊ី ទទួលបាន ជោគជ័យ និងពង្រីកការផ្លាស់ប្តូរក្នុងវិស័យអប់រំ និងវិស័យផ្សេងៗទៀត៕

Comments

Related posts