ប្រទេសថៃនឹងអភិវឌ្ឍកំពង់ផែស្ងួតនៅភាគឦសាន ជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-81

a6-80

អន្តរជាតិ៖ លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ប្រទេសថៃកំពុងអភិវឌ្ឍកំពង់ផែស្ងួតភាគ ឦសាននៃខេត្ត Nong Khai ជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់ និងជាច្រកត្រួតពិនិត្យព្រំដែនសាកល្បង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Chai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីលោក Srettha Thavisin នាយករដ្ឋមន្ត្រី ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ខេត្ត Nong Khai ជាប់ព្រំដែនឡាវថា ទីភ្នាក់ងារពាក់ព័ន្ធនឹងសហការគ្នាដើម្បីសម្រួលពាណិជ្ជកម្មលើគ្រប់វិស័យ ធ្វើឱ្យប្រទេសមានការវិនិយោគដ៏ស័ក្តិសមជាមួយនឹងពាណិជ្ជកម្មឆ្លងព្រំដែន និងការដឹកជញ្ជូនលឿន។ លោកបានបន្តថា ការអនុវត្តនៃ "One Stop Service" ដែលរួមបញ្ចូលគ្នានូវសេវាកម្មរដ្ឋទាំងអស់ទៅក្នុងវេទិកាតែមួយនឹងធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពនៃការចរចាអាជីវកម្ម និងការផ្លាស់ប្តូរទំនិញរវាងវិនិយោគិន និងសហគ្រិន។ លោកបានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីក៏បានណែនាំដល់អាជ្ញាធរពង្រឹងកិច្ចសហប្រតិបត្តិការ កាត់បន្ថយឧបសគ្គចំពោះការដឹកជញ្ជូនអន្តរជាតិ កែលម្អបទប្បញ្ញត្តិ ច្បាប់ពាក់ព័ន្ធ និងបង្កើតដំណើរការដឹកជញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយភាពរលូន៕

Comments

Related posts