ទិន្នផលឧស្សាហកម្មរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងខែកញ្ញា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b8-13

b7-17

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេល ១២ ខែជាប់ៗគ្នាក្នុងខែកញ្ញា ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងរូបិយប័ណ្ណបាតទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមក្រសួងឧស្សាហកម្មបានឱ្យដឹងថា សន្ទស្សន៍ផលិតកម្ម (MPI) របស់ប្រទេសនេះបានធ្លាក់ចុះ ៦,០៦ ភាគរយកាលពីខែមុន ហើយការ ធ្លាក់ ចុះ នេះ ត្រូវ បាន គេ សន្មត ថា ជា ការ ធ្លាក់ ចុះ នៃ ការ នាំ ចេញ ឧស្សាហកម្ម។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនោះក្រុមហ៊ុនផលិតបានជួបប្រទះនូវការចំណាយខ្ពស់ជាងមុនសម្រាប់វត្ថុធាតុដើមដែលបាននាំចូល ដោយសារការធ្លាក់ថ្លៃប្រាក់បាតថៃ និងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុដោយសារការដំឡើងអត្រាការប្រាក់។ លោកស្រី Warawan Chitaroon អគ្គនាយកដ្ឋានសេដ្ឋកិច្ចឧស្សាហកម្មរបស់ក្រសួងបាននិយាយថា ផលិតផលរថយន្ត គ្រឿងបន្លាស់អេឡិចត្រូនិក និងការចម្រាញ់ប្រេងរបស់ថៃ បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងផលិតកម្មកាលពីខែមុន បើទោះបីជាមានកំណើនដ៏ធំនៃប្លាស្ទិក ស្ករ និងខ្សែអគ្គិសនីក៏ដោយ៕

Comments

Related posts