វៀតណាមប្រកាសអតិរេកពាណិជ្ជកម្មចំនួន ២៤,៦១ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b10-8

b9-10

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ពីការិយាល័យស្ថិតិទូទៅ បានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ២៤,៦១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តួលេខអតិរេកពាណិជ្ជកម្មមានចំនួន ៩,៥៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គេបាននិយាយថានៅក្នុងខែតុលាក្នុងឆ្នាំនេះ អតិរេកពាណិជ្ជកម្មបានឈានដល់ ៣ ពាន់លានដុល្លារ។ ក្នុងរយៈពេល ១០ ខែ ចំណូលនៃការនាំចូល-នាំចេញសរុបនៃទំនិញសម្រេចបាន ៥៥៧,៩៥ ពាន់លានដុល្លារ ដោយការនាំចេញមានចំនួន ២៩១,២៨ ពាន់លានដុល្លារ និងការនាំចូល ២៦៦,៦៧ ពាន់លានដុល្លារ។ ចំណូលពីការនាំចេញមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំគឺ ៧,១ ភាគរយ និងនាំចូល ១២,៣ ភាគរយ។ របាយការណ៍នេះបាននិយាយថាប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាមសម្រាប់រយៈពេលដែលបានលើកឡើង។ ចាប់ពីខែមករាដល់ខែតុលា ទំនិញនាំចេញសរុបមានប្រាក់ ចំណូលជាង ១០ ពាន់លានដុល្លារ ស្មើនឹង ៦៦,២ ភាគរយ។ ជាមួយគ្នានេះដែរ ទំនិញនាំចូលបានប្រកាសប្រាក់ចំណូលជាង ១០ ពាន់លានដុល្លារ ស្មើនឹង ៤៣,៤ ភាគរយ៕

Comments

Related posts