លោក ចូ បៃដិន គាំទ្រ "ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌" ក្នុងសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

c8-7

c9-6

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានបង្ហាញការគាំទ្រដល់ការអំពាវនាវឱ្យមាន "ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌" នៅក្នុងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដើម្បីយកអ្នកទោសចេញពីតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯពិធីជួបជុំអ្នកគាំទ្រជាង ២០០ នាក់នៅរដ្ឋ Minnesota កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) និងជាការឆ្លើយតបទៅនឹងស្ត្រីម្នាក់ដែលបានស្រែកដាក់រូបលោក។ ស្ត្រីរូបនេះបាននិយាយថា "ក្នុងនាមខ្ញុំជាបញ្ញវន្តជាជនជាតិ ជ្វីហ្វម្នាក់ ខ្ញុំចង់ឱ្យអ្នក (លោក បៃដិន) អំពាវនាវឱ្យមានបទឈប់បាញ់មួយក្នុងពេលនេះ" ដោយចង់សំដៅសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។ ជាការឆ្លើយតប លោក បៃដិន បានលើកឡើងថា "ខ្ញុំគិតថាយើងត្រូវការការផ្អាកប្រយុទ្ធគ្នា។ ការផ្អាកនេះដែលនឹងផ្ដល់ពេលវេលា ដើម្បីនាំអ្នកទោសចេញពីតំបន់ហ្គាស្សា"។ គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីការលើកឡើងរបស់លោក ចូ បៃដិន សេតវិមានបានបញ្ជាក់ថា "ពាក្យអ្នកទោស" ដែលលោក បៃដិនបាននិយាយ គឺចង់សំដៅលើចំណាប់ខ្មាំងដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស៕

Comments

Related posts