ធនាគារពិភពលោកអនុម័តថវិកាចំនួន ២១០ លានដុល្លារសម្រាប់គម្រោងរបស់បង់ក្លាដែសសម្រាប់ស្ត្រី និងកុមារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b3-28

b-15

b1-27

b2-27

អន្តរជាតិ៖ ធនាគារពិភពលោកបានអនុម័តថវិកាចំនួន ២១០ លានដុល្លារអាមេរិកសម្រាប់គម្រោងបង់ក្លាដែស ដើម្បីផ្តល់សេវាផ្ទេរសាច់ ប្រាក់ និងសេវាប្រឹក្សាដើម្បីកែលម្អអាហារូបត្ថម្ភ និងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីមានផ្ទៃពោះចំនួន១,៧ លាននាក់ និងម្តាយរបស់កុមារអាយុក្រោម ៤ ឆ្នាំនៅក្នុងគ្រួសារដែលងាយរងគ្រោះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ។ លោក Abdoulaye Seck នាយកធនាគារពិភពលោកប្រចាំប្រទេសបង់ក្លាដែស និងប៊ូតាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្រោមប្រព័ន្ធអប់រំ និងសុខភាពបច្ចុប្បន្ន កុមារដែលកើតក្នុងប្រទេសបង់ក្លាដែស នឹងមានផលិតភាពត្រឹមតែ ៤៦ ភាគរយប៉ុណ្ណោះ។ គម្រោងនេះ នឹងជួយដល់ម្តាយក្រីក្រអំពីការថែទាំឱ្យទាន់ពេលវេលាសម្រាប់កូនរបស់ពួកគេ និងផ្តល់ការគាំទ្រប្រាក់ ចំណូលដើម្បីធ្វើសកម្មភាពលើការសិក្សា បង្កើនសុខភាព និងសុខុមាលភាពរបស់កូនពួកគេ។ ថ្វីបើមានការកើនឡើងគួរឱ្យកត់ សម្គាល់ក្នុងការអភិវឌ្ឍន៍ អាហាររូបត្ថម្ភមិនល្អ និងភាពក្រីក្រក្នុងការសិក្សាក្នុងចំណោមកុមារនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសបង់ក្លាដែស និងមានផលប៉ះពាល់រយៈពេលវែងសម្រាប់ការ អភិវឌ្ឍន៍ការយល់ដឹងរបស់កុមារ និងផលិតភាពនាពេលអនាគតរបស់ពួកគេ៕

Comments

Related posts