តម្លៃអង្ករនាំចេញរបស់វៀតណាម ឡើងដល់កម្រិតខ្ពស់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-94

a-65

a1-93

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីសមាគមស្បៀង អាហារវៀតណាមថា តម្លៃអង្ករនាំចេញរបស់វៀតណាមបានកើនឡើងដល់កំណត់ត្រាថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។ អង្ករបាក់  ៥ ភាគរយ របស់ប្រទេសនេះ ត្រូវ បានគេជួញដូរក្នុងតម្លៃ  ៦៥៣ ដុល្លារ ក្នុងមួយតោន កើនឡើង  ១០ដុល្លារ ក្នុងមួយតោន ខណៈ អង្ករ បាក់  ២៥ ភាគរយ ត្រូវ បាន លក់ ក្នុង តម្លៃ ខ្ពស់ បំផុត គឺ ៦៣៨  ដុល្លារ ក្នុង មួយ តោន  ទាំងនេះគឺជាតម្លៃអង្ករនាំចេញខ្ពស់បំផុតរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ វៀតណាមអាចលក់អង្កររបស់ខ្លួនក្នុងតម្លៃ ៦៤០-៦៥០ ដុល្លារក្នុងមួយតោននៅដំណាច់ឆ្នាំ ២០២៣ ដែលបានទទួលស្គាល់ថាមានគុណភាពល្អពីអ្នកប្រើប្រាស់បរទេស។ ចំណូលនៃការនាំចេញអង្កររបស់វៀតណាមក៏បានកត់ត្រានូវកម្រិតកំពូលថ្មីមួយនៅក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញអង្ករជាង ៧,១ លានតោន ដែលមានតម្លៃ ៤ ពាន់លានដុល្លារដែលកើនឡើង ៣៥ ភាគរយ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៨ លានតោន៕

Comments

Related posts