រដ្ឋបាលខេត្តកែប ប្រារព្ធមិទ្ទិញរំលឹកខួបលើកទី៧០ ទិវាបុណ្យឯករាជ្យ ជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកែប

IMG_1505

IMG_1502

IMG_1508

IMG_1507

IMG_1501

IMG_1503

IMG_1500

ខេត្ត​កែប៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋខេត្តកែប បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣ (១៩៥៣-៩ វិច្ឆិកា)  ដែលស្មារតី ៩ វិច្ឆិកានេះ បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរគ្រប់រូប នូវស្នាព្រះហស្តរបស់ព្រះអង្គដល់សង្គមខ្មែរ រួមទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយព្រះរាជបញ្ញាញាណដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម។

 

មិទ្ទិញរំលឹកខួបលើកទី៧០ ៩ វិច្ឆិកា ២០២៣ នាពេលនេះ ប្រារព្ធធ្វើនៅលើទីតាំង វិមានឯករាជ្យ ខេត្តកែប នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។

 

ពិធីបានចាប់ផ្តើមដោយឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំ អញ្ជើញឡើងដាក់កូរ៉ោនផ្កា និងបាច់ផ្កា និងអុចគុបភ្លើងជ័យ  ព្រមទាំងអង្គពិធីទាំងមូលបានលំឱនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ ។

  

បន្ទាប់មក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អានសុន្ទរកថា ខ្លឹមសារនៃទិវាបុណ្យឯករាជជាតិ យ៉ាងដូច្នេះថា៖ ថ្ងៃនេះ៩ វិច្ឆិកា ២០២៣ ជាទិវារំលឹកខួបលើកទី៧០ហើយ ដែលប្រទេសជាតិ បានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង  នាឆ្នាំ១៩៥៣ ។

 

ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋខេត្តកែប សូមដឹងគុណូបការៈយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជនយុទ្ធនារីស្នេហាជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍។ ជាពិសេស កូនចៅសូមគោរពដឹង។ គុណ ដ៏ថ្លៃថ្លាគ្មានអ្វីប្រៀបបាននិងឧត្តុង្គឧត្តម នៃព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះករុណាព្រះមហាវិរ ក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ក្នុងសន្តិភាព សេចក្តីថ្លៃថ្នូរ ព្រះបរមរតនកោដ្ឋ ទ្រង់បានបន្សល់ទុកនូវ សមិទ្ធផលយ៉ាងច្រើនឥតគណនា សម្រាប់កូនចៅព្រះអង្គក្នុងព្រះរាជាណាចក្រកម្ពុជា សា្នព្រះហស្ថព្រះអង្គ កូនចៅ ចៅទួតរបស់ព្រះអង្គ ពុំអាចបំភ្លេចបានឡើយ កូនចៅ ចៅទួតទាំងអស់ នឹងដង្ហែតាមព្រះរាជបូជនីយកិច្ច របស់ព្រះអង្គ ព្រះបរមរតនកោដ្ឋជារៀងដរាបតទៅ។

 

ឯកឧត្តមអភិបាលខេត្តបន្តថា ទន្ទឹមនឹងបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ បានភ្ជាប់ជាមួយការអបអរសាទរទិវាកំណើត នៃកងយោធពលខេមរ ភូមិន្ទ ឆ្នាំ២០២៣ ដ៏អង់អាចក្លាហានរបស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើង  និងបានបំពេញភារកិច្ចដ៏ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជា  ជារៀងរហូតតទៅ។

 

បន្ទាប់មកគណៈអធិបតី និងអង្គពិធី បានបង្ហោះប៉េងប៉ោង ជាសក្ខីភាព បង្ហាញនូវភាពសុខក្សេមក្សាន្ត សម្បូរសប្បាយ ដល់ប្រជារាស្រ្តខ្មែរតរៀងទៅ៕

Comments

Related posts