សហរដ្ឋអាមេរិក បើកការវាយ ប្រហារតាមផ្លូវអាកាសជាថ្មី លើមូលដ្ឋានរបស់អ៉ីរ៉ង់ នៅស៊ីរី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-39

a16-22

a15-28

អន្តរជាតិ៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយថា កាលពីថ្ងៃអាទិត្យយោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានចំនួន ២ របស់អ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ជាការឆ្លើយតបទៅនឹងការវាយប្រហារលើកងទ័ពអាមេរិកនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ នេះជាលើកទី ៣ ហើយក្នុងរយៈពេលមិនដល់ ៣ សប្ដាហ៍នោះទេដែលយោធាអាមេរិកវាយប្រហារលើគោលដៅក្នុងប្រទេសស៊ីរី មានជាប់ពាក់ព័ន្ធនឹងអ៉ីរ៉ង់ដែលគាំទ្រក្រុមប្រដាប់អាវុធជាច្រើនដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា បានវាយប្រហារជាបន្តបន្ទាប់លើកងទ័ពរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា ចាប់ តាំងពីផ្ទុះសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាមក។ លោក Lloyd Austin បានបញ្ជាក់ក្នុងសេចក្ដី ថ្លែងការណ៍មួយថា "យោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវ អាកាសនៅថ្ងៃនេះ (ថ្ងៃអាទិត្យ) លើមូលដ្ឋានរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងមូលដ្ឋានក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ស្ថិត នៅភាគខាងកើតនៃប្រទេសស៊ីរី ជាការឆ្លើយតបទៅនឹងការកើនឡើងនៃការវាយប្រហារលើកងទ័ពអាមេរិកក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់"។ លោកបន្ថែមថាការវាយប្រហារនេះធ្វើឡើងប្រឆាំងនឹងមូលដ្ឋានបណ្ដុះបណ្ដាលមួយស្ថិតនៅក្បែរទីក្រុង Albu Kamal និងកន្លែងលាក់ខ្លួនមួយស្ថិតនៅក្បែរទីក្រុង Mayadeen តាមបទបញ្ជារបស់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក៕

Comments

Related posts