វិមានក្រឹមឡាំង ព្រមានពីភាពតានតឹងកើនឡើង ប្រសិនបើប៉ូឡូញបញ្ជូនទាហានទៅព្រំដែនហ្វាំងឡង់-រុស្ស៉ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_3684

IMG_3685

អន្តរជាតិ៖ វិមានក្រឹមឡាំងបាននិយាយថា ទីក្រុងម៉ូស្គូនឹងចាត់ទុកការសម្រេចចិត្តណាមួយរបស់ហ្វាំងឡង់ក្នុងការអនុញ្ញាតឱ្យ "មានការដាក់ពង្រាយកងកម្លាំង" នៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងមួយ បន្ទាប់ពីប៉ូឡូញបានស្នើឱ្យមានការបញ្ជូនទីប្រឹក្សាយោធាដើម្បីជួយប៉ូលីសទីក្រុងហែនស៊ិនគី នៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Jacek Siewiera ប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីល្ងាចថ្ងៃអង្គារថា ប្រទេសប៉ូឡូញនឹងបញ្ជូនទីប្រឹក្សាយោធាទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង "សំណើផ្លូវការសម្រាប់ការគាំទ្រសម្ព័ន្ធមិត្តចំពោះមុខការវាយប្រហារកូនកាត់នៅតាមព្រំដែនហ្វាំងឡង់"។ លោកបានបញ្ជាក់ថា "ក្រុមទីប្រឹក្សាយោធាទាំងនោះនឹងផ្តល់ចំណេះដឹងលើវិស័យសន្តិសុខតាមព្រំដែន ក៏ដូចជាប្រតិបត្តិការផងដែរ"។
ទោះជាយ៉ាងណាប្រទេសហ្វាំងឡង់បាននិយាយថា ខ្លួនមិនបានដឹងពីសំណើដែលស្នើឡើងដោយប៉ូឡូញសម្រាប់ខ្លួនខាងលើនេះទេ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា "ហ្វាំងឡង់ត្រូវតែដឹងយ៉ាងច្បាស់ថា វានឹងបង្កការគំរាមកំហែងដល់យើង ហើយការដាក់ពង្រាយដែលបានគ្រោងទុកណាមួយនឹងមិនសមហេតុផលនោះទេ"៕

Comments

Related posts