ប្រាក់ចំណូលពាណិជ្ជកម្មអេឡិចត្រូនិករបស់ម៉ាឡេស៊ីកើនឡើង ៥,៤% នៅក្នុងត្រីមាសទី ៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a12-70

a11-74

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រាក់ចំណូលពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៥,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ២៨៩,៥ ពាន់លានរីងហ្គីត (៦២,២៩ ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទីបី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ការប្រៀបធៀបពីមួយត្រីមាសទៅមួយត្រីមាស ប្រាក់ ចំណូលពាណិជ្ជកម្មអេឡិចត្រូនិករបស់ម៉ាឡេស៊ីក៏បានរក្សានិន្នាការវិជ្ជមានជាមួយនឹងការកើនឡើង ៣,២ ភាគរយផងដែរ។ គេបានកត់សម្គាល់ថាបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (ICT) និង ពាណិជ្ជកម្មអេឡិចត្រូនិកបានបង្កើតតម្លៃបន្ថែមចំនួន ៤១២,៣ ពាន់លានរីងហ្គីតក្នុងឆ្នាំ ២០២២ ជាមួយនឹងកំណើន ១៤,៨ ភាគរយ។ ការរួមចំណែករបស់ ICT និង ពាណិជ្ជកម្មអេឡិចត្រូនិក ដល់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានឈានដល់ ២៣ ភាគរយកាលពីឆ្នាំមុន។ (១ រីងហ្គីត ស្មើនឹង ០,២២ ដុល្លារអាមេរិក)

Comments

Related posts