ចំនួន អ្នក ស្លាប់ ជនជាតិ ប៉ាឡេស្ទីន នៅ តំបន់ហ្គាហ្សា កើន ដល់ ១៥,៥២៣ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-115

a5-122

អន្តរជាតិ៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលាបានកើនឡើងដល់ ១៥,៥២៣ នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចំនួនអ្នករងរបួសនៅប៉ាឡេស្ទីនបានកើនឡើងលើសពី ៤១,០០០ នាក់ ក្នុងពេលមានការដួលរលំនៃសេវាថែទាំសុខភាព។ លោកបានបន្ថែមថា មន្ទីរពេទ្យទាំងអស់នៅតំបន់ហ្គាហ្សាស្ទ្រីប និងគ្រែរបស់ពួកគេមានសភាពទ្រុឌទ្រោម ដោយខ្វះធនធានវះកាត់ចាំបាច់ ដើម្បីដោះស្រាយករណីធ្ងន់ធ្ងរ។ លោក Al-Qidra បានថ្កោលទោសយន្តការយឺតសម្រាប់ការអនុញ្ញាតឱ្យអ្នករបួសទៅព្យាបាលនៅបរទេសដោយនិយាយថាមានតែមនុស្ស ៤០៣ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែលនិងហាម៉ាស។ លោកបានរំលឹកឡើងវិញនូវតម្រូវការច្រករបៀងមនុស្សធម៌ដែលមានសុវត្ថិភាព ដើម្បីធានាលំហូរនៃការផ្គត់ផ្គង់ថ្នាំពេទ្យ និងប្រេងឥន្ធនៈ ហើយបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីអនុញ្ញាតឱ្យអ្នករបួស និងអ្នកជំងឺធ្វើដំណើរទៅក្រៅប្រទេសដើម្បីទទួលការព្យាបាល៕

Comments

Related posts