កិច្ចប្រជុំភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

វិទ្យុជាតិកម្ពុជា៖  មន្ទីរព័ត៌មានខេត្តកេប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្ត នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ឆ្នាំ ២០២៤ ក្រោមអធិបតីភាព  លោក ងិន ងិនដា អភិបាលរងខេត្ត អនុប្រធានលេខាធិការដ្ឋានគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត លោក គី វុទ្ធី ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្ត 

   លោក គី វុទ្ធី បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ  គឺជាការបោះឆ្នោតអសកល ដែលមាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទាំងអស់ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាពីរប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
  លោក គី វុទ្ធី បានថ្លែងបញ្ជាក់អំពីដំណាក់កាលនីមួយៗ និងកាលបរិច្ឆេទ ដែលត្រូវអនុវត្តដូចមានចែងក្នុងប្រតិទិន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានដូចជា ៖
១-ការចុះឈ្មោះអង្គ បោះឆ្នោត តាម ឃុំ សង្កាត់ ទូទាំងខេត្ត
២-ការចុះបញ្ជីបេក្ខជនគណ:បក្សនយោបាយឈរឈ្មោះបោះឆ្នោត
៣-ការចាប់ឆ្នោតកំណត់លេខរៀងគណ:បក្សលើសន្លឹកឆ្នោត
+ក្រុមប្រឹក្សាខេត្តកែប(មានចំនួន៣គណបក្ស)
-គណបក្សហ្វ៑ុន ស៉ិនប៉ិច ទទួលបានលំដាប់លខរៀងទី១
-គណបក្ស កម្លាំងជាតិ ទទួលបានលេខរៀងទី២
-គណបក្ស ប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣
+ក្រុមប្រឹក្សាក្រុងកែប(មានពីរគណបក្ស)
-គណបក្ស ប្រជាជនកម្ពុជាទទួលបានលេខរៀងទី១
-គណបក្ស ហ្វ៑ុន ស៉ិនប៉ិច ទទួលបានលេខរៀងទី២
+ក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ(មាន២គណបក្ស)
-គណបក្ស ប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១
-គណបក្ស ឆន្ទ:ខ្មែរ ទទួលបានលេខរៀងទី២
៤-ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតតមើលតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត÷មាន២គណបក្សគឺ÷
_គណបក្សប្រជាជនកម្ពុជាបានដាក់ភ្នាក់ងារចំនួន៤នាក់ ស្រី ០១ សម្រាប់ទាំងពីរការិយាល័យ(ការិយាល័យ ០០០១ និង ០០០២)
-គណបក្ស ឆន្ទ:ខ្មែរ  បានដាក់ភ្នាក់ងារចំនួន ០២នាក់ ស្រី ០២ សម្រាប់តែការិយាល័យ ស្រុកដំណាក់ចង្អើរ(ការិយាល័យ ០០០១)
៥-ការទទួលអ្នកសង្កេតការណ៍ជាតិ និងអង្គការសមាគមន៍(ពុំទាន់ទទួលបាន)
៦-ការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

    លោក ងិន ងិនដា អភិបាលរងខេត្ត ជាអនុប្រធានលេខាធិកាដ្ឋានគណ:បញ្ជាការសន្តិសុខអចិន្ត្រៃសម្រាប់ការបោះឆ្នោតខេត្ត បានមានប្រសាសន៍ថា ដើម្បីធានាអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរ ភាគីពាក់ពន័្ធទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួន ស្របទៅតាមគោលការណ៍ ច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានា ច្បាប់ បទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានា របស់គជប ។ ក្នុងនោះដែរ លោក អភិបាលរងក៏បាន ណែនាំដល់គណៈបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្យាយាមក្តាប់អោយ ជាប់ នូវផែនការសន្តិសុខ ដើម្បីប្រចាំការពារគ្រប់គណបក្សនយោបាយ និងតាមដាន២៤ម៉ោងលើ២៤ម៉ោង សំដៅធានាអោយបាននូវដំណើរការបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកនាពេលខាងមុខ ប្រព្រឹត្តិទៅបានលទ្ធផលល្អប្រសើរ និងគ្មានអំពើហឹង្សា៕

photo_2024-04-03_15-53-44

photo_2024-04-03_15-53-50

photo_2024-04-03_15-53-54

photo_2024-04-03_15-54-04

photo_2024-04-03_15-54-10

photo_2024-04-03_15-54-17

ឆ-1

Comments

Related posts