កូនប្រុស ៣នាក់ និងចៅ ៤នាក់របស់មេដឹកនាំហាម៉ាស ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7428-1

IMG_7432-1

អន្តរជាតិ៖ កូនប្រុស ៣នាក់របស់លោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាសត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃពុធ ទី១០ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោធាអ៉ីស្រាអែលបានទទួលស្គាល់ថា ខ្លួនពិតជាបានដឹក នាំការវាយប្រហារតាមផ្លូវអាកាសមែន និងបានចាត់ទុកថាកូនប្រុសទាំង ៣របស់លោក Haniyeh គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងកងកម្លាំងប្រដាប់អាវុធហាម៉ាស។ តាមក្រុមហាម៉ាសកូនប្រុសទាំង ៣នាក់របស់លោក Haniyeh រួមមានឈ្មោះលោក Hazem Amir និងលោក Mohammad ត្រូវបានសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេជិះរងការទម្លាក់គ្រាប់បែកនៅក្នុងជំរំ Al-Shati នៃភាគខាងជើងតំបន់ហ្គាហ្សា។ បន្ថែមពីលើនេះចៅៗរបស់លោក Haniyeh ៤នាក់ ក្នុងនោះមានស្រី ៣នាក់ និងប្រុសម្នាក់ ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលផងដែរ។ គួរបញ្ជាក់ថា លោក Haniyeh កំពុងរស់នៅក្នុងប្រទេសកាតា ដែលដឹកនាំខាងទំនាក់ទំនងការទូតអន្តរជាតិ ហើយកាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទះរបស់លោកក្នុងតំបន់ហ្គាហ្សាក៏ត្រូវបានបំផ្លាញក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលផងដែរ៕

Comments

Related posts