របាយការណ៍របស់អង្គការសហប្រជាជាតិ៖ ប្រជាជនអាហ្វហ្គានីស្ថានប្រហែល ១៦ លាននាក់ជួបប្រទះវិបត្តិ និងកម្រិតអាសន្ននៃអសន្តិសុខស្បៀង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8935-2

IMG_8931

អន្តរជាតិ៖ របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានចេញផ្សាយថា ប្រជាជនប្រមាណ ១៥,៨ លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម នឹងជួបប្រទះវិបត្តិ និងកម្រិតអាសន្ននៃអសន្តិសុខស្បៀងនៅឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ យោងតាមរបាយការណ៍លទ្ធផលប្រចាំឆ្នាំ ២០២៣ របស់អង្គការសហប្រជាជាតិ ប្រជាជនអាហ្វហ្គានីស្ថានភាគច្រើនមិនអាចទទួលបានតម្រូវការមូលដ្ឋានដូចជា ការថែទាំសុខភាព អាហារ ការចិញ្ចឹមជីវិត និងលំនៅឋាន។ គេបាននិយាយថា "នៅឆ្នាំ ២០២៣ គ្រួសារនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានបានបន្តតស៊ូចិញ្ចឹមកូនរបស់ពួកគេ។ ប្រាំបួននាក់ក្នុងចំណោម ១០ នាក់មិនបានទទួលទានអាហារគ្រប់គ្រាន់ទេ ការចំណាយបានលើសពី ៨៩ ភាគរយនៃប្រាក់ចំណូលគ្រួសារ"។ អាហ្វហ្គានីស្ថានមានវិបត្តិដោយសង្រ្គាមដែលមានប្រជាជនប្រហែល ៤០ លាននាក់បាននិងកំពុងប្រឈមមុខនឹងភាពក្រីក្រ និងការលំបាកផ្នែកសេដ្ឋកិច្ចចាប់តាំងពីការដកកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងខែសីហាឆ្នាំ ២០២១៕

Comments

Related posts