ADB នឹងផ្តល់ហិរញ្ញប្បទាន អាកាសធាតុ ចំនួន ១០ ពាន់ លាន ដុល្លារ ដល់ ហ្វីលីពីន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-124

a4-126

a3-129

អន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា ខ្លួននឹងរៀបចំកម្មវិធីហិរញ្ញប្បទានអាកាស ធាតុចំនួន ១០ ពាន់លានដុល្លារសម្រាប់ប្រទេសហ្វីលីពីនចន្លោះពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៩។  នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយលោក Masatsugu Asakawa ប្រធាន ADB ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់មួយស្តីពីសម្ព័ន្ធផ្តល់ហិរញ្ញប្បទាននៅក្នុងសន្និសីទអាកាសធាតុប្រចាំឆ្នាំរបស់អង្គការ សហប្រជាជាតិដែលបានធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ លោក Asakawa បាននិយាយថា "ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ នឹងត្រូវឈ្នះ ឬចាញ់នៅអាស៊ី និងប៉ាស៊ីហ្វិក ហើយគ្មានកន្លែងណាបង្ហាញឱ្យឃើញច្បាស់ជាងនៅក្នុងប្រទេសហ្វីលីពីន"។ លោកបានបន្ថែមថា ADB ក៏នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលហិរញ្ញវត្ថុអាកាសធាតុបន្ថែមពីវិស័យឯកជន ដៃគូសហហិរញ្ញប្ប ទាន និងប្រភពផ្សេងៗទៀត។ ប្រទេសហ្វីលីពីនស្ថិតនៅលំដាប់កំពូលសម្រាប់ប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅក្នុងពិភពលោក។ ADB បាននិយាយថា ហិរញ្ញប្បទានអាកាស ធាតុរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន នឹងជួយកែលម្អភាពធន់នឹងអាកាសធាតុនៃសហគមន៍ ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច៕

Comments

Related posts