ADB៖ ប្រទេសឡាវនឹងឃើញកំណើនមធ្យមនៅឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8927

IMG_8926

អន្តរជាតិ៖ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិតមធ្យមនៅក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ដែលជំរុញដោយតម្រូវការខាងក្រៅដែលភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ យោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ ADB បានចេញផ្សាយថា ផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវត្រូវបានគេរំពឹងថានឹងកើនឡើង ៤ ភាគរយក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។ កំណើន នេះនឹងត្រូវបានគាំទ្រដោយតម្រូវការខាងក្រៅ ជាពិសេសនៅក្នុងវិស័យសេវាកម្ម។ គួរកត់សម្គាល់ថាការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៤,២ លាននាក់ក្នុងឆ្នាំ ២០២៤ ដោយសារការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ការវិនិយោគបរទេសនៅក្នុងគម្រោងថាមពលកកើតឡើងវិញ ត្រូវបានកំណត់ដើម្បីជំរុញកំណើនឧស្សាហកម្មកម្រិតមធ្យមដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥៕

Comments

Related posts