លោក ពូទីន សរសើរអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ថាជារដ្ឋបុរសដ៏ឈ្លាសវៃ និងជាក់ស្តែងនិយម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
IMG_3758

IMG_3760

 

អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានសម្តែងការសោកស្ដាយចំពោះការស្លាប់របស់ លោក Henry Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយបានហៅលោកថា ជា "អ្នកនយោបាយ ដ៏ឈ្លាសវៃ និងមើលឃើញវែងឆ្ងាយ"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ពូទីន បាននិយាយនៅក្នុងសារតេឡេក្រាម ដែលផ្ញើទៅកាន់ភរិយាអតីតរដ្ឋមន្ត្រីការបរទេស រូបនេះ យ៉ាងដូច្នេះថា "ឈ្មោះរបស់លោក Henry Kissinger ត្រូវបានផ្សារភ្ជាប់យ៉ាងល្អឥតខ្ចោះ ទៅនឹងបន្ទាត់ គោលនយោបាយការបរទេស ប្រកបដោយប្រសិទ្ធភាព ដែលធ្លាប់អនុញ្ញាតឱ្យមានការបន្ធូរបន្ថយ ភាព តានតឹងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់បំផុតរបស់សហភាពសូវៀត និងអាមេរិក ដែលរួម ចំណែកដល់ការពង្រឹងសន្តិសុខពិភពលោក"។ លោក ពូទីន បានសង្កត់ថា "ខ្ញុំមានឱកាសធ្វើអន្តរកម្មផ្ទាល់ ខ្លួនជាមួយបុរសដ៏ជ្រាលជ្រៅ និងអស្ចារ្យម្នាក់នេះក្នុងឱកាសជាច្រើន ហើយខ្ញុំនឹងរក្សានូវការចងចាំ ដ៏ល្អ បំផុតចំពោះលោក"។ គួរបញ្ជាក់ថា លោក Kissinger បានទទួលមរណភាពកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងវ័យ ១០០ឆ្នាំ៕

Comments

Related posts