របាយការណ៍របស់ IFF៖ សេដ្ឋកិច្ចចិននឹងកើនឡើង ៥,២% នៅឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a-57

a2-84

a1-82

អន្តរជាតិ៖ បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅឯវេទិកាហិរញ្ញវត្ថុអន្តរជាតិ (IFF) បានឱ្យ ដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើង ៥,២ ភាគរយ នៅឆ្នាំ ២០២៣ និង ៥ ភាគរយនៅឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សកលរបស់វេទិកាហិរញ្ញវត្ថុអន្តរជាតិ IFF ២០២៣ ដែលចេញផ្សាយក្នុងអំឡុងកិច្ចប្រជុំខួបលើកទី ២០ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាហិរញ្ញវត្ថុអន្តរជាតិ IFF ដែលធ្វើឡើងនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងថយចុះ បន្ថែមទៀតនៅឆ្នាំនេះក្នុងអត្រា ៣,១ ភាគរយ ហើយទំនងជានៅតែខ្សោយនៅកម្រិតដូចគ្នាក្នុងឆ្នាំ២០២៤ ។ គេបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,១ ភាគរយនៅឆ្នាំ ២០២៤ ជាមួយនឹង សេដ្ឋកិច្ចអភិវឌ្ឍន៍កើនឡើង ១,៣ ភាគរយ និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ៤,៣ ភាគរយ។ របាយការណ៍បាននិយាយថា ប្រទេសនានាគួរតែបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមរួម រួមទាំងការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន និងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ការដោះស្រាយជម្លោះឆ្លងប្រទេស និងកាត់បន្ថយភាពតានតឹងភូមិសាស្ត្រ នយោបាយ៕

Comments

Related posts