លោក Netanyahu និយាយថា ក្រៅពីតំបន់ហ្គាហ្សា អ៊ីស្រាអែលក៏កំពុងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូនៅក្នុងតំបន់ផ្សេងទៀតផងដែរ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a16-113

a17-104

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលកំពុងបន្តសង្រ្គាមរបស់ខ្លួន នៅតំបន់ហ្គាហ្សា ហើយក៏កំពុងត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូនៅក្នុងតំបន់ផ្សេងទៀតផងដែរ ក្នុងពេលមានការភ័យខ្លាចថា អ៊ីរ៉ង់កំពុងរៀបចំវាយប្រហារអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា "អ្នកណាដែលធ្វើបាបយើង យើងនិងធ្វើបាបពួកគេវិញ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការសន្តិសុខទាំងអស់របស់រដ្ឋអ៊ីស្រាអែល មិនថាការពារ ឬវាយលុក"។ អ៊ីស្រាអែលបាននិងកំពុងត្រៀមលក្ខណៈសម្រាប់ការសងសឹកដែលអាចកើតមានពីអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី ១ ខែមេសា លើបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Damascus ដែលបានសម្លាប់ឧត្តមសេនីយកំពូលម្នាក់ និងមន្ត្រីយោធាអ៊ីរ៉ង់ ៦នាក់ផ្សេងទៀត។ អ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវទេ ប៉ុន្តែលោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែល "ត្រូវតែទទួលទណ្ឌកម្ម ចំពោះការវាយប្រហារនេះ"៕

Comments

Related posts