WHO ថាអ៊ីស្រាអែលបង្គាប់ឱ្យរើសម្ភារៈទាំងអស់ចេញពីឃ្លាំងស្ដុកជំនួយនៅភាគខាងត្បូងហ្កាហ្សា តែអ៊ីស្រាអែលប្រកែក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-125

a3-130

អន្តរជាតិ៖ លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក (WHO)បាននិយាយថា កងទ័ពអ៊ីស្រាអែលបានប្រាប់ទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិមួយនេះយកជំនួយ និងបរិក្ខារផ្គត់ផ្គង់នានាចេញពីឃ្លាំងស្ដុកនៅភាគខាងត្បូងឱ្យអស់មុនពេលការពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនកាន់តែខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ លោក Tedros បាននិយាយថា "ថ្ងៃនេះ WHO ទទួលបានការដាស់តឿនពីកងកម្លាំងអ៊ីស្រាអែលរើសម្ភារផ្គត់ ផ្គង់ របស់យើងចេញពីឃ្លាំងវេជ្ជសាស្រ្តនៅភាគខាងត្បូងតំបន់ហ្កាហ្សាក្នុងរយៈពេល ២៤ម៉ោង ដោយសារតែប្រតិបត្តិការជើងគោករបស់អ៉ីស្រាអែលអាចលើសពីការរំពឹងទុក"។ លោក Tedros បានបន្ថែមថា "យើងសូមអំពាវនាវដល់អ៉ីស្រាអែលឱ្យដកបទបញ្ជានោះចេញ ហើយចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារជនស៊ីវិលនិងហេដ្ឋា រចនាសម្ព័ន្ធនានារួមទាំងមន្ទីរពេទ្យ និងទីតាំងផ្តល់មនុស្សធម៌"។ ប៉ុន្តែ យោធាអ៊ីស្រាអែលបានចេញមុខបដិសេធថាខ្លួនមិន បានចេញសេចក្ដីបង្គាប់បែបនេះឡើយ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ទាហានអ៊ីសា្រអែលបានបញ្ជូនរថក្រោះជាច្រើនគ្រឿងទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃការពង្រីកប្រតិបត្តិការកម្ទេចក្រុមហាម៉ាស។ បើតាម WHO ចំនួនមន្ទីរពេទ្យដែលបន្តធ្វើប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា បានធ្លាក់ ចុះពី ៣៦ ទីតាំង មកនៅត្រឹម ១៨ ទីតាំង ដោយអាចផ្តល់តែការសង្រ្គោះបឋម រីឯសេវាផ្សេងទៀតផ្តល់បានដោយផ្នែកប៉ុណ្ណោះ៕

Comments

Related posts